Pick-a-Path
កាលពីដើម មានបុរសម្នាក់មានប្រពន្ធ ។ បុរសនោះ តែងទៅកាប់ចម្ការសព្វថ្ងៃ លុះកាប់ចម្ការទៅដល់ដើមជ្រៃមួយ ស្តេចកណ្តុរស ដែលនៅនឹងដើមជ្រៃនោះ មានសេចក្តីភិតភ័យ ហើយហើយទៅអង្វរបុរសដែលកាប់ព្រៃធ្វើចម្ការនោះថា " សុំឲ្យបុរសទុកតែដើមជ្រៃមួយនេះ ខ្ញុំនឹងឲ្យរង្វាន់ជាមាស ក្នុងមួយថ្ងៃមួយដុំ " ។ បុរសនោះ ក៏ព្រមទុកដើមជ្រៃឲ្យ ។ ស្តេចកណ្តុរស បានយកមាសមកប្រគល់ឲ្យបុរសនោះតែរាល់ថ្ងៃ ។ បុរស បានមាសហើយ យកទៅប្រគន់ឲ្យប្រពន្ធតែរាល់ថ្ងៃ ។ ប្រពន្ធសួរថា " អ្នក បានមាសពីណា? " ។ ប្តីថា "នាងកុំចង់ដឹងអី ចេះតែទុកទៅ" ។
Comments
Post a Comment