Skip to main content

រឿង​ ស្ត្រី​ស្មោះ​ត្រង់​នឹង​ស្វាមី

មាន​និទាន​មួយ​ដំណាល​ថា នៅ​ក្នុង​នគរ​មួយ​នោះ មាន​សេដ្ឋី​ពីរ​នាក់ សេដ្ឋី​ម្នាក់​មាន​កូន​ស្រី សេដ្ឋី​ម្នាក់​ទៀត​មាន​កូន​ប្រុស ទើប​សេដ្ឋី​ទាំង​ពីរ គិត​ផ្សំ​ផ្គុំ​កូន​ប្រុស-ស្រី​របស់​ខ្លួន​បាន​ជា​ស្វាមី​ភរិយា ។ គាប់​ជួន​ជា​នគរ​នោះ​​កើត​ចលាចល បះបោរ​ឡើង ហើយ​សេដ្ឋី​ទាំង​ពីរ​នាក់ ក៏​បាក់​បែក​ខ្ចាត់​ខ្ចាយ​ចេញ​ទៅ​នៅ​ទី​ទៃ​ៗ​ពីគ្នា ត​មក​សេដ្ឋី​មាន​កូន​ស្រី​នោះ ក៏​ផ្សំ​ផ្គុំ​កូន​ស្រី​ឲ្យ​មាន​ប្ដី​នឹង​បុរស​ដទៃ​ទៅ កូន​ស្រី​ក៏​ព្រម​ទទួល​យក​ប្ដី​ពុំ​ប្រកែក លុះ​នាង​បាន​ទៅ​នៅ​នឹង​ប្ដី​ហើយ ទើប​នាង​ស្រដី​នឹង​ប្ដី​ថា ដ្បិត​អាពុក​ខ្ញុំ​បាន​ផ្សំ​ផ្គុំ​ខ្ញុំ​ឲ្យ​មាន​ប្ដី​អំពី​មុន​រួច​ហើយ តែ ​ពុំ​ទាន់​បាន​​មូល​លំនៅ​ស្ថាន ស្រាប់​តែ​អ្នក​
បាន​ខ្ញុំ​មក​ជា​ភរិយា ហើយ​ខ្ញុំ​ពុំ​ទាន់​បាន​ដោះ​ប្ដេជ្ញា​នឹង​ប្ដី​មុន​នោះ​នៅ​ឡើយ ឥឡូវ​នេះ​ខ្ញុំ​សូម​លាអ្នក ទៅ​ដោះ​ប្ដេជ្ញា​នឹង​ប្ដី​ដើម​​នោះ​សិន បើ​អម្ចាស់​បើក​ទើប​ខ្ញុំ​ហ៊ាន​ទៅ បើ​អម្ចាស់​ពុំ​បើក​ឲ្យ​ទៅ​ទតេ​ខ្ញុំ​ពុំ​ហ៊ាន​ទៅ​ឡើយ ។ ឯ​ប្ដី​នោះ​ឆ្លើយ​ថា អញ​គិត​ថា​នាង​ជ្រះ​ស្រឡះ​ទំនេរ​​ឥត​ប្ដី​ទេ បើ​នាង​មាន​ស្វាមី​អំពី​មុន​រួច​មក​ហើយ​ដូច្នោះ ចូរ​នាង​​ទៅ​ដោះ​​ប្ដេជ្ញា​​នឹង​ប្ដី​ដើម​ឲ្យ​ជ្រះ​ស្រឡះ​សិន​ចុះ អញ​ពុំ​ឃាត់​នាង​ឡើយ ។ ​លុះ​នាង​បាន​អនុញ្ញាត​ពី​ប្ដី​ដូច្នោះ​ហើយ ក៏​តាក់​តែង​ស្អិត​ស្អាង​រាង​កាយ ប្រដាប់​គ្រឿង​សម្រាប់​អាត្មា​រួច​ស្រេច​ហើយ ​ក៏​លីលា​ចេញ​ទៅ សំដៅ​ស្មោះ​ចំពោះ​រក​កូន​សេដ្ឋី​ជា​ប្ដី​ដើម​នោះ ស្រាប់​តែ​ទៅ​ពើប​ពះ​ប្រទះ​នឹង​ខ្លា​ធំ​អត់​អាហារ​មក ៧ ថ្ងៃ​ហើយ ទើប​ខ្លា​លោត​ទៅ​ប្រុង​ចាប់​នាង​ធី​ចំអែត​អាត្មា ។ នាង​ក៏​រ៉ាយ​រឿង​នាង​ឲ្យ​ខ្លា​ស្ដាប់​សព្វ​គ្រប់ ខ្លា​ក៏​លែង​បើក​ឲ្យ​នាង​ត្រេច​ទៅ​ដោយ​ស្រួល ។ ឯ​នាង​ខំ​ស្រូត​ដើរ ត​អំពី​នោះ​បន្តិច​មក​កូវ ស្រាប់​តែ​ចួប​ប្រទះ​ននឹង​ចោរ ៧ នាក់ ចោរ​យល់​នាង​នោះ​មាន​គ្រឿង​ប្រដាប់​សម្រាប់​អាត្មា​សឹង​ដ៏​ជា​របស់​មាន​ដំឡៃ ទើប​ចោរ​គិត​គ្នា​និង​ទៅ​ចាប់​នាង​យក​​អីវ៉ាន់​អស់​នោះ ។ នាង​ក៏​និយាយ​សារ​ស័ព្ទ​ប្រា​ប់​ចោរ​តាម​ដំណើរ​សព្វ​គ្រប់ ពួក​ចោរ​បាន​​ស្ដាប់​ដូច្នោះ ក៏​មិន​យក​ទ្រព្យ​ទាំង​នោះ​ឡើយ ហើយ​បើក​ឲ្យ​នាង​ទៅ​ដោយ​ស្រួល ។ នាង​បាន​រួច​របូត​ពី​កណ្ដាប់​ដៃ​ចោរ​ដូច្នោះ​ហើយ ក៏​ខំ​ដើរ​ត្រេច​រង្កាត់​ទៅ​រហូត​ដល់​លំនៅ​ប្ដី​ដើម​នោះ​ៗ ក៏​សួរ​ថា នាង​មក​អំពី​ទី​តំបន់​ណា ? នាង​អង្គុយ​នាស្ថាន​ដ៏​សម​គួរ​ហើយ ជំរាប​ថា អាពុក​ខ្ញុំ​ជា​សេដ្ឋី​បាន​ផ្សំ​ផ្គុំ​ខ្ញុំ​ឲ្យ​ជា​ភរិយា​អ្នក​អំពី​មុន​រួច​មក​ហើយ ឥឡូវ​នេះ អាពុក​ខ្ញុំ​លើក​ខ្ញុំ​ឲ្យ​មាន​ប្ដី​នឹង​បុរស​ដទៃ​ទៀត ឯ​ខ្ញុំ​ពុំ​បាន​ក្រាប់​លា ប្ដេជ្ញា​នឹង​អ្នក​ជា​ប្ដី​ដើម ឲ្យ​បាន​ជ្រះ​ស្រឡះ ដូច្នេះ​បើ​អម្ចាស់​បើក​ឲ្យ​ខ្ញុំ​ទៅ​ខ្ញុំ​ក៏​ទៅ បើ​អម្ចាស់​ពុំ​ព្រម​បើក​ឲ្យ​ទៅ​ទេ ខ្ញុំ​ពុំ​ហ៊ាន​ទៅ​ឡើយ ។ ឯ​ចៅ​នោះ​ឆ្លើយ​ឡើង​ថា នាង​មាន​ចិត្ត​ស្មោះ​ចំពោះ​មក​ដល់​អញ ៗ អរ​ណាស់ តែ​ឥឡូវ​នេះ​អាពុក​នាង​លើក​នាង​ឲ្យ​មាន​ប្ដី​ហើយ អញ​នឹង​ទៅ​តវ៉ា​ប្រាថ្នា​នាង​ជា​ប្រពន្ធ​ពុំ​បាន​ឡើយ ចូរ​នាង​ទៅ​កាន់​ប្ដី​នាង​ហោង ។ ទើប​នាង​ក្រាប​លា​ចៅ​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ គាប់​ចួន​ជា​នាង​ដើរ​មក តាម​ផ្លូវ​ស្រាប់​តែ​ពើប​ពះ​ប្រទះ​នឹង​ចៅ​ម្នាក់​កំពុង​ដើរ​ទេស​រក​ប្រពន្ធ បាន​យល់​នាង​មាន​រូប​ឆោម​ស្អាង​ស្អាត​មាន​ទាំង​គ្រឿង​ប្រដាប់​ដ៏​ល្អ​នៅ​នឹង​ខ្លួន ទើប​ចៅ​នោះ​និយាយ​ចែចង់​ប្រាថ្នា​នឹង​យក​នាង​ជា​ប្រពន្ធ ។ ឯ​នាង​ក៏​ថ្លែង​សេចក្ដី​ប្រាប់​ដោយ​ដំណើរ​រឿង​តាំង​ពី​ដើម​រៀង​មក ចៅ​នោះ​ក៏​ពុំ​ជជែក​ត​វ៉ា​ប្រាថ្នា​នាង​នោះ​ឡើយ លុះ​នាង​បាន​ទៅ​ដល់​លំនៅ​ប្ដី​ហើយ ក៏​នៅ​រួម​គ្នា​ជា​សុខ​ក្សេម​ក្សាន្ត​រៀង​ទៅ ។ នៅ​ទី​បំផុត​នៃ​និទាន​រឿង​នេះ មាន​សេចក្ដី​ពោល​ទុក​ថា បើ​អ្នក​ឯ​ណា​សរសើរ​ចិត្ត​ប្ដី​នាង​នោះ ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​ច្រើន​ប្រចណ្ឌ បើ​អ្នក​ឯ​ណា​សរសើរ​ចិត្ត​ខ្លា ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​គាប់​ចិត្ត​បៀត​បៀន​បំបាត់​ជីវិត​គេ ។ បើ​អ្នក​ឯ​ណា​សរសើរ​ចិត្ត​ចោរ​ទាំង ៧ នោះ​ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​រំលោភ​ចង់​បាន​តែ​ទ្រព្យ​គេ ។ បើ​អ្នក​ឯ​ណា​សរសើរ​បុរស​ដើរ​ទេស​រក​ប្រពន្ធ​នោះ ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​ចូល​ចិត្ត ប្រព្រឹត្ត​បរទាកម្ម​នឹង​ភរិយា​គេ ។ បើ​អ្នក​ឯ​ណា​និមួយ​វៀរ​ក្ដី​ទាំង ៤ ចំពូក​នេះ​បាន​អ្នក​នោះ​នឹង​បាន​ឆ្លង​រំលង​ទៅ​ដល់-ស្ថាន​សួគ៌​នាយ​ហោង ។

Comments

Popular posts from this blog

Khmer Riddles

Kids riddles and answers are those that are appropriate riddles for children to read and attempt to solve. Many studies have shown significant evidence that riddles can aid in the development of problem solving skills and an understanding of language, especially in younger children.  1- ឈ្មោះនៅលើមេឃ ខ្លួនដេកនៅលើដី សក់នៅឯព្រៃ អាច់ម៌នៅលើចុងឈើ ។ តើជាសត្វអ្វី ? ចូបកស្រាយ ទាំង៤ចំណុចនេះអោយបានច្បាស់ ។ 2- បោះសន្ទូចរំលងភ្នំ ត្រីឆ្តោរមាត់ធំដេញ ត្របាក់ក្រងោកមាស ។ តើជាអ្វី? 3- កុកមួយជើងពីរ ចុះកុកប្រាំជើងប៉ុន្មាន ? 4- ឈើពុករុកឈើខ្លឹម។ តើជាអ្វី? 5- ដើមឈ្មោះមួយអក្សរ ស្លឹកគេស្ល ផ្លែជន្លក់អំបិលម្ទេស ។ តើជាផ្លែអ្វី ? 6- ស៊ីតាមគូថ ជុះតាមមាត់ ។​តើជាអ្វី? 7- ដើរជើងដប់ ឈប់ជើងបី ។ តើជាអ្វី? 8- គ្រលីងគ្រលង លោតផ្លោតអ្នកឆោតរកមិនឃើញ ។ តើជាអ្វី? 9- កូនមាន់ដើរមុខកូនទា កូនទាដើរក្រោយកូនមាន់ កូនមាន់ដើរលឿនជាងកូនទា កូនទាដើរ យឺតជាងកូនមាន់ ។ តើកូនទាសួរកូនមាន់ថាម៉េច ហើយកូនមាន់ឆ្លើយប្រាប់កូនទាវិញថា ម៉េច ? 10- ហេតុអ្វីបានជា សត្វគោងាកលិត ខ្លួនវាម្តងម្ខាងៗ ? 11- មេមាន់បណ្តើរកូនក្រុកៗ យកដ...

Riddle, funny and joke (cont)

Riddle:   You are my brother, but I am not your brother. Who am I? Answer:   I am your sister. Riddle:   The person who buys me doesn't need me, the person who makes me doesn't want me, and the person who uses me can't appreciate me. What am I? Answer:   A coffin. Riddle:   What happens when you throw a blue rock into the yellow sea? Answer:   It sinks... Riddle:   What is the best way to stop a dog from barking in, and digging up the front yard? Answer:   Put it in the backyard. Riddle:   What's always coming, but never arrives? Answer:   Tomorrow! Riddle:   What is black when you buy it, red when you use it, and gray when you throw it away? Answer:   Charcoal. Riddle:   Which word does not belong in the following list: Stop cop mop chop prop shop or crop? Answer:   The word 'or' is the only one that doesn't end with 'op'. Riddle:   There is a one story house. Th...

The Deer, The Crow and The Tortoise

There were three animals who were friends, a deer, a crow and a tortoise. One day the deer went to look for food in the forest and was caught in a hunting trap. When the tortoise and the crow went to search for the deer they saw him in the trap. They asked him " Why did you not see the trap? " Then the deer told them " Oh friends! I was wrong, please help me to save my life. " The crow and the tortoise agreed to help the deer, then the crow took some water to soften the trap and the tortoise gnawed the trap. They gnawed the trap from evening to dawn, but they could not sever it, they could sever only two strings. When the hunter was coming, the the crow and the tortoise told the deer " Friend! now the hunter will come soon. We can gnaw only two strings. You must break it yourself. " While the three animals spoke to one another the hunter came, then the crow and the tortoise left the deer alone. They entered the forest to wait for the deer. When the...