មានសេចក្តីដំណាលថា មានសត្វអង្រ្កងមួយ វារលើមែកឈើ ក្រោមពន្លឺថ្ងៃត្រចះ ស្រាប់តែមានខ្យល់បក់មក វិបៗ ធ្វើអោយ មែកឈើយោគ ប៉ើងអង្ក្រង ធ្លាក់ចុះ ចូលទៅក្នុងទឹកស្រះ ដែលនៅខាងក្រោម ម្លប់ឈើនេះ។ សត្វអង្ក្រងវិះតែ នឹងលង់ទឹកស្លាប់ ទៅហើយ ស្រាប់តែមាន សត្វលលកមួយ ហើរកាត់ទីនោះ។
លុះប្រទះឃើញ អង្ក្រងធ្លាក់ទឹកដូច្នោះ លលកក៏កើតមានចិត្តអាសូរភ្លាម ហើយក៏ហើរទៅចាំងស្លឹកឈើមួយសន្លឹក ហើរពាំ មកទម្លាក់ទៅក្នុងទឹកស្រះ អោយអង្ក្រង តោងវារឡើង មកលើគោក រួចផុតគ្រោះថ្នាក់ទៅ។
មិនយូរប៉ុន្មាន ក្រោយមក ស្រាប់តែមាន ព្រានប្រមាញ់សត្វព្រៃម្នាក់ បានដើរមកដល់ ប្រទះឃើញលលក ទំមែកឈើ ក៏លើកព្រួញ ប្រុង បាញ់លលកនោះ។ អង្ក្រងឃើញដូច្នេះ ក៏ស្ទុះវារវឹង លោតខាំជើងព្រានវិប ធ្វើអោយព្រានភ្ញាក់កន្ត្រាក់ លោតទន្រ្ទាំជើង លាន់ជាស្នូរឡើង ឮទិបៗ។ ឯលលក កាលបើបានឮសូរសន្ធឹកជើងព្រានភ្លាម ក៏ស្ទុះហើរគេចលឿនវឹង ផុតពីសេចក្តីស្លាប់ទៅដែរ។

ធ្វើល្អបានផលល្អ
ReplyDeleteរឿងអបរំ ប្រដៅមនុស្ស ល្អ ល្អ,,,,,,,,,,
ReplyDelete